ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ Jiang Hong Jun អគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោក ឧត្ដមសេនីយ៍ បានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការល្អ រវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គនាយកដ្ឋាននៃកងទ័ពរំដោះប្រជាជនចិន។