ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែធ្នូ ឆ្នាំ ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ ត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត, ត្រួតពិនិត្យការងារត្រៀមទទួលគណប្រតិភូ កងទ័ពរំដោះប្រជាជនចិន, ត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ពាក់ព័ន្ធជាមួយនឹងលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម និងផ្សព្វផ្សាយស្តីពីផែនការបើកវគ្គបណ្ដុះបណ្តាលពលទាហាននៃកងរាជអាវុធហត្ថជំនាន់ទី៤៤។