You are currently viewing អាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ!

អាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ!

សៀមរាប៖ នៅវេលាម៉ោង ១៥ និង ៣០ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គីភ័យកើតឡើងស្ថិតនៅចំណុចក្រុមទី៨ ភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ធ្វើឱ្យឆាបឆេះផ្ទះចំនួន ០៣ខ្នង ដោយរងការខូចខាតផ្ទះចំនួន ២ខ្នងឆេះអស់ទាំងស្រុង និង ១ខ្នងឆេះអស់ ២០ភាគរយ លោក វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានឱ្យដឹងថាការពន្លត់នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿង រថយន្តកងរាជវុធហត្ថ ៣គ្រឿង, រថយន្តពន្លត់អគ្គីភ័យអប្សារាចំនួន ២គ្រឿង រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ៣គ្រឿង កម្លាំងបានពន្លត់ទាំងស្រុងនៅម៉ោង ១៦ និង ៣០ នាទី ហើយក្នុងករណីអគ្គីភ័យដែរមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ មូលហេតុដែលបង្ករឱ្យឆាបឆេះនគឺមកពី ឈ្មោះ យ៉ាង ដុតខ្យែភ្លើងយកលួស ហើយពេលនេះបានរត់គេចខ្លួន។