កំពង់ចាម៖ នៅវេលាម៉ោង ២១ និង៤០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអ្នកតាចិនភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្ដីទី បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៤នាក់ ភេទប្រុស ០២នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន ០៣ គ្រឿង, ថ្នាំញៀន០១ កញ្ចប់តូច, ប្រាក់ចំនួន៤០.០០០រៀល បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងជំនាញកំពុងចាត់ការតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
- Post author:Sery Vutha
- Post published:December 12, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៦ នាក់

អាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនស្ត្រីម្នាក់តាមដីកា

កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ទៅលើ សុវត្ថិភាព ស្ថេរភាព សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ

មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការបង្គាប់
