ភ្នំពេញ៖ នៅវេលាម៉ោង ១១.៤០នាទីយប់ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទទួលជួប លោក វរសេនីយ៍ឯកពិសេស Sui Shengtao អនុប្រធាន នាយកដ្ឋានគ្រប់គ្រងសំណង់វិស្វកម្មយោធាក្រៅប្រទេស នាយកដ្ឋានគាំទ្រភស្តុភារ នៃគណៈកម្មការយោធាមជ្ឈឹមចិន និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។