នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅអាគារសេនាធិការដ្នានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារកសាងទីលានបាញ់គ្រាប់ពិតកងរាជអាវុធហត្ថ បានជួបប្រជុំពិភាក្សាការងារជាមួយនាយកដ្នានគ្រប់គ្រងសំណង់វិស្វកម្មយោធាក្រៅប្រទេស អគ្គនាយកដ្នានគាំទ្រភស្តុភារ នៃគណៈកម្មការយោធាមជ្ឈឹមចិន។ របៀបវារៈនៃកិច្ចប្រជុំមាន ទីមួយការកសាងទីលានបាញ់គ្រាប់ពិត(Cham de tir)នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកកងរាជអាវុធហត្ថ(ភ្នំជំរាយ) ទីពីរការកសាងប្រពន្ធ័ហ្វឹកហាត់បាញ់ និងហ្វឹកហាត់បើកបររថយន្ត តាមប្រពន្ធ័សុីមុយឡេហ្សិន(Système simulation pour l’entraînement de tir et de conduire des véhicules) ទីបីការកសាងហេដ្នារចនាសម្ពន្ធ័សម្រាប់កងអន្តរាគមន៏កងរាជអាវុធហត្ថ។