You are currently viewing ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា

ព្រៃវែង៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ ស្រុក ទាំង១៣ ប្រធានស្នាក់សន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។