You are currently viewing ឧត្តសេនីយ៍ត្រី ហង្ស ថុល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ប្រចាំត្រីមាសទី៤

ឧត្តសេនីយ៍ត្រី ហង្ស ថុល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ប្រចាំត្រីមាសទី៤

កំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី៤ និងលើកទិសដៅត្រីមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។