ស្វាយរៀង៖ នៅម៉ោង ១៧:២០ នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ក្រោមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងបានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់។
១/ ឈ្មោះ សួស ឧត្តម ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មីឃុំអណ្ដូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង ។
២/ ឈ្មោះ មាស ថុនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង។
៣/ ឈ្មោះ អ៊ុច សាទ្រា ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
៤/ ឈ្មោះ អ៊ុត ខ្នា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ស្រុកកំណើតភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
ចាប់យកវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៦ កញ្ចប់ (ធំ០២កញ្ចប់ តូច០៤កញ្ចប់)
២.ម៉ូតូចំនួន០១គ្រឿង
៣. ទូរសព្ទដៃចំនួន ០៣គ្រឿង
៤. ប្រាក់រៀលចំនួន ២០០.០០០រៀល
៥. ប្រាក់ដុងចំនួន ២០០.០០០ ដុង
៦. អត្តសញ្ញាណប័ណ្ណចំនួន ០២ សន្លឹក
៧.ដាវសាំរ៉ៃចំនួន ០៣ ដើម
៨.កូនកាំបិតចុងស្រួចចំនួន០១
៩.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៊
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។