បន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ខែធ្នូ ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារបន្តប្រចាំ ខែមករា ឆ្នាំ២០២០។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្នាក់ការសន្តិសុខ និងនាយទាហាន-នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។