ព្រៃវែងៈ នៅវេលាម៉ោង ០៩ និង៤៤នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា
ជនសង្ស័យទាំងនោះមានឈ្មោះ វាង យ៉ាងទឹង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
+វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ដែលមានទម្ងន់ស្មើ ៣៤.០១ ក្រាម
០២. ទូរស័ព្ទចំនួន០១គ្រឿង
០៣. ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តព្រៃវែង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។