You are currently viewing ឧត្តមសេនីយ៍ត្រី ឡោ ថា នាំយកកញ្ចប់ថវិកាយកទៅប្រគល់ជូនក្រុមគ្រួសារសពលោក ព្រឹន្ទបាលទោ អេង ភារុណ!

ឧត្តមសេនីយ៍ត្រី ឡោ ថា នាំយកកញ្ចប់ថវិកាយកទៅប្រគល់ជូនក្រុមគ្រួសារសពលោក ព្រឹន្ទបាលទោ អេង ភារុណ!

រតនគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងតំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរីបានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក និងពាំនាំនៅកញ្ចប់ថវិកាយកទៅប្រគល់ជូនក្រុមគ្រួសារសពលោក ព្រឹន្ទបាលទោ អេង ភារុណ នាយទាហានរងកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទទួលមរណភាពកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៣០ នាទីល្ងាចនៅភូមិត្រពាំងបេងឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថវិកាដែលក្រុមការងារប្រគល់ជូនមានចំនួន ៤,៧៦៥,០០០រៀលដែលបានមកពីការជួយឧបត្ថមពីនាយ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។