You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

កោះកុង៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ និង ផ្សព្វផ្សាយផែនការការពារពិធីបុណ្យសមុទ្រនៅខេត្តកំពត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះក៏មានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។