You are currently viewing ក្រោយប្រជុំពិភាក្សារួច ប្រតិភូចិន អញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់!

ក្រោយប្រជុំពិភាក្សារួច ប្រតិភូចិន អញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់!

ក្រោយពីបានជួបប្រជុំពិភាក្សាការងារកាលពីថ្ងៃទី១២ រួចមក នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានគ្រប់គ្រងសំណង់វិស្វកម្មយោធាក្រៅប្រទេស អគ្គនាយកដ្ឋានគាំទ្រភស្តុភារ នៃគណៈកម្មការយោធាមជ្ឈឹមចិនបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់ ការកសាងទីលានបាញ់គ្រាប់ពិត (Cham de tir) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ), ទីតាំងការកសាងប្រព័ន្ធហ្វឹកហាត់បាញ់ និងហ្វឹកហាត់បើកបររថយន្ត តាមប្រពន្ធ័ស៊ីមុយឡេហ្សិន(Système simulation pour l’entraînement de tir et de conduire des véhicules), និងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កងអន្តរាគមន៍កងរាជអាវុធហត្ថ (GRGI) បឹងតាមោក។