ព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង មធ្យោបាយសម្ភារៈ គ្រឿងបំពាក់ របស់វរអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការនៅខេត្តព្រះសីហនុ ដែលត្រៀមនឹងចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៨ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ លើទឹកដីខេត្តកំពត។