កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានរុករកនឹងប្រទះឈើដុលមូលចំនួន ៥៨កំណាត់ (គ្មានម្ចាស់ ) នៅចំណុចដីឡូតិ៍ចំនួន ០២កន្លែង ស្ថិតក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបានប្រគល់ឱ្យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅភូមិក្រាំងពង្រ ដើម្បីចាត់ការតាមនីតិវិធី។