តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារពិធីបុណ្យសមុទ្រនៅខេត្តកំពត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ(ស្តីទី) អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។