បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ដល់នាយ នាយរងអាវុធហត្ថខេត្តបាត់ដំបង។