រតនគិរី៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) នៅក្នុងភូមិសាស្រ្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាក់ស្ដែងកម្លាំងល្បាតត្រង់ចំណុច ភ្នំក្រហម ស្ថិតក្នុងភូមិសាស្រ្តភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញគំនរឈើស្រឡៅ ក្នុងដីចំការកៅស៊ូមួយកន្លែដែលជនមិនស្គាល់មុខបានយកមកទំលាក់ទុកក្នុងដីចំការ លទ្ធផលកម្លាំងបានរិបអូស ឈើប្រភេទលេខ១ ស្រឡៅចំនួន ១៥ដុំ (ពុំទាន់ធ្វើការវាស់វែង)
បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូនឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការទៅតាមនីតិវិធីច្បាប់។