You are currently viewing អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

ព្រៃវែង៖ ក្រោយពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយបានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៣ និង ២០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំចាយមារ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ិន ចាន់ដែន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិឡ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉េន វិឆៃ ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិព្រះស្រែ ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ម៉ូតូវេវចាស់ចំនួន ០១គ្រឿងគ្មានលេខ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងឃាត់ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងតាមនីតិវិធី។