ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ ត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត, តាមដានការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ពាក់ព័ន្ធជាមួយនឹងលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម, ត្រួតពិនិត្យផែនការបើកវគ្គបណ្តុះបណ្តាល ពលទាហាននៃកងរាជអាវុធហត្ថជំនាន់ទី៤៤ និងផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ រៀបចំប្រជុំបូកសរុបការងារឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០។