បាត់ដំបងៈ នៅវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម ០១ លើក ស្ថិតនៅចំណុចភូមិ តាកុក២ ឃុំមោង ស្រុកមោងឬស្សី ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់។ បើតាមសំដី កម្លាំងកងរាជអាវុធហត្ថស្រុកមោងឫស្សី បានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះ មានឈ្មោះ៖
០១. គឿន រដ្ឋា ហៅថា ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
០២. ឈ្មោះយាក កុសល់ ហៅកោប ភេទប្រុស អាយុ២២ ឆ្នាំមុខរបរ រស់នៅផ្ទះនៅភូមិពោធិ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាសនៅផ្ទះរបស់ខ្លួន ក៏បានឃើញជនរងគ្រោះ ជិះម៉ូតូចូលទៅកន្លែងលក់គ្រឿងក្លែមក្បែរនោះ ខ្លួនក៏មាន ចិត្តខឹងដោយធ្លាប់ទំនាស់ជាមួយគ្នា ពីមុនមក, បន្ទាប់មកខ្លួនបានយកកាំបិតខ្វែវដើចូលទៅ កាប់ជនរងគ្រោះ ឈ្មោះអ៊ុន ភក្តី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិបន្សៃបន្ទាយ ឃុំមោង ដែលកំពុងដេកលើអង្រឹង ប៉ុន្តែជនរងគ្រោះក្រលេកមើលទាន់ ក៏គេចផុត ។
+វត្ថុតាងចាប់យករួមមាន៖
០១. ម៉ូតូចំនួន០១គ្រឿង
០២. កាំបិតចំនួន០១ដើម ។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថស្រុកមោងឫស្សី កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។