ស្ទឹងត្រែងៈ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីអាយុ០៤ឆ្នាំ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង១២ និង ០០នាទីត្រង់ចំណុច ក្រុហ៊ុនវារីអគ្គីសនីសេសានក្រោម២ ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
កុមារីរងគ្រោះមានឈ្មោះ ខ. ស ម្តាយឈ្មោះទិត សារុំ អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរដាំបាយឱ្យក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ផ្ទះនៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
ជនសង្ស័យមានឈ្មោះហៃ ហ៊ឹម ហៅវណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិព្រែកសង្កែ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំព់ចាម។ ជនសង្ស័យត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕