ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម យឹម សេត អតីតសមាជិកព្រឹន្ធសភា ស្ថិតនៅគេហដ្ឋាននៃសព នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបាននាំយកនៅថវិកាមូលនិធិរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ១,០០០,០០០រៀល ចូលរួមរំលែកទុក្ខផងដែរ។