You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាបព្យាបាលជំងឺ!

ឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាបព្យាបាលជំងឺ!

ស្ទឹងត្រែង៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី ចាន់ រុក្ខា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានជំងឺនឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងនោះលោកឧត្តមសេនីយ៍ បាននាំយកមកនូវអង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ០២យួ, ទឹកត្រី ០១យួ, ប្រេងឆា ០១ដប, និងថវិកាចំនួន ២,២៥០,០០០៛។