ឧត្តរមានជ័យ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរឹទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយកម្លាំងចំរុះ ចុះបង្រ្កាបសន្និធិឈើខុសច្បាប់ ស្ថិតនៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានម្ចាស់ទីតាំង ឈ្មោះ កៅ សុខុន ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅក្នុភូមិឃុំខាងលើ។ លទ្ធផលដកហូតឈើចំរុះប្រភេទលេខ ១ សរុបចំនួន ៣.៧២០ម៉ែត្រត្រីគុណ បច្ចុប្បន្នរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង។