You are currently viewing អាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្មានលិខិតអនុញ្ញាត

អាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្មានលិខិតអនុញ្ញាត

រតនគិរី៖ នៅវេលាម៉ោង ១៣ និង ៥៥នាទី ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក វរសេនីយ៍ត្រី មឿង មិត្តពិសិទ្ធិ អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្ត បានបង្ក្រាបរថយន្តមួយគ្រឿង ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុចភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី និងបានដកហូតវត្ថុតាងរថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A ,1194, ទ្វាឈើចំនួន ៦សន្លឹក។
បច្ចុប្បន្នបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។