ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១២:៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា វណ្ឌី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០១កញ្ចប់, ដែកកេះចំនួន ០៩ទូរស័ព្ទដៃចំនួន ០៣គ្រឿង, លុយរៀលចំនួន ២.០០០រៀល, សម្ភារសម្រាប់ជក់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕