ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី៤

រតនគិរី៖ នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញជាអធិបតី បិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយ នាយរងចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរីជាច្រើនរូបទៀត។