តាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខលោក អនុសេនីយ៍ទោ ប៊ុន សុខហេង មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ដែលមានជំងឺ កំពុងសម្រាកព្យាបាល ស្ថិតនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ។ ក្នុងនោះផងដែរលោក វរសេនីយ៍ឯក ក៏បាននាំយកនូវថវិកាគ្រួសារអាវុធហត្ថមានចំនួន ១.៧៥០.០០០រៀល ប្រគល់ជូន និងជូនពរឱ្យលោកឆាប់បានជាសះស្បើយពីជំងឺ និងឆាប់បានវិលចូលបំរើការងារក្នុងអង្គភាពវិញ។