ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅស្នងការ ស្នងការដ្ឋានបច្ចេកទេស កងរាជអាវុធហត្ថ(ឡុងឈិន) លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំង ជា អនុប្រធានគណៈកម្មាការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ បាន អញ្ជើញផ្សព្វផ្សាយ និងណែនាំដល់បេក្ខជនដែលបានដាក់ពាក្យសុំចូលបម្រើក្នុកងរាជអាវុធហត្ថ ដើម្បីត្រៀមដំណើរការត្រួតពិនិត្យលក្ខណៈសម្បត្តិ ធ្វើតេស្តសមត្ថភាព ក្នុងកាជ្រើសរើសកម្លាំងថ្មី (ធ្វើបច្ចុប្បន្ន)ជំនួសទ័ពដែលសេរី-បាត់មុខ ស្របតាមគោលការរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះមានការចូលរួមពីលោក ឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន-អនុប្រធាន និងក្រុមការងារ នៃអនុគណ:កម្មការទាំង៣ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។