ឧត្តរមានជ័យ : ម៉ោង ១៤ និង០០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំ ឆមាសទី១ ដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថខេត្ត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុប ១០២នាក់ ។