កំពង់ឆ្នាំង : វេលាម៉ោង០៧ និង៤៥នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំ ឆមាសទី១ ដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថខេត្ត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សូរិន្ទី រ៉ាវុឌ្ឍីន មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុប ១០២នាក់ ។
