You are currently viewing សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ ទៅសាលាដំបូងខេត្ត!

សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ ទៅសាលាដំបូងខេត្ត!

ព្រះសីហនុ៖ នៅវេលាម៉ោង ០៩:៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ប្រុស ស្រី ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងហិង្សាដោយចេតនាលើអាជ្ញាធរមានសមត្ថកិច្ច ដែលបានចុះបង្រ្កាបយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មិក សាផាណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេធាវី ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលឹង ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅចំណុចច្រាំងក្រហម ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។
ជនសង្ស័យមានឈ្មោះ ង៉ែត គ្រៀល ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់, ឈ្មោះ សំ ពឹង ភេទស្រី អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ និងឈ្មោះ សាយ អេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។
វត្ថុតាងរួមមានម៉ូតូ ចំនួន ១២គ្រឿង, កាំបិតលៀម ចំនួន០៣, រណាអារឈើ ចំនួន០១, ម៉ាស៊ីនអារឈើ ចំនួន០១គ្រឿង, ពូថៅ ចំនួន០២, ញញូរ ចំនួន០១, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង និងកាំបិតបុ័ងតោ ចំនួន០១។