You are currently viewing ជនសង្ស័យករណីក្លែងឯកសារ សាធារណៈត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន!

ជនសង្ស័យករណីក្លែងឯកសារ សាធារណៈត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន!

ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីលោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ សម្បត្តិ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ពាក់ពន្ធ័ករណី “ឆបោក,ប្រើប្រាស់ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ។
ក្រោយពីការស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើ ” ឆបោក ដោយក្លែងឯកសារសាធារណៈដើម្បី ធ្វើការខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ០៧លើក(ផ្សេងៗគ្នា) បានប្រាក់ជាង២០ម៉ឺនដុល្លារ ពិតប្រាកដមែន ក្នុងនោះពួកខ្លួនបានក្លែងអត្តសញ្ញាណប័ណ្ណ បណ្ណគ្រួសារ សៀវភៅស្នាក់នៅ ប្លង់សម្គាល់សិទ្ធកាន់កាប់អចលនៈវត្ថុ និងក្លែងត្រា លិខិតសាធារណៈជាច្រើនទៀត។
ដែលរូបគេ បញ្ជាក់ទង្វើនេះ គេបានរួមគំនិតជាមួយឈ្មោះ ភាន់ មានទីលំនៅម្តុំស្ទឹងមានជ័យ មិនស្គាល់ផ្ទះទេ ដោយឈ្មោះភាន់ ណាត់ជួបខ្លួនតាមរយៈទូរស័ព្ទ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាឃុំបណ្តោះអាសន្ន នៅ”ម១ព្រៃស”។