រតនគិរី៖ នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធពសលោក វរសេនីយ៍ទោ សុខ ហួរ នាយរងសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី និងប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តរតនគិរី ។ លោក វរសេនីយ៍ទោ សុខ ហួរ ទទួលមរណៈភាពកាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៤:១០នាទី ទាបភ្លឺដោយជំងឺគ្រុនចាញ់សើរើ ក្នុងជន្មាយុ៥១ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៊ីរាជធានីភ្នំពេញ ។ បច្ចុប្បន្នសពលោក វរសេនីយ៍ទោ សុខ ហួរ បានកំពុងដំកល់ធ្វើបុណ្យនៅលំនៅដ្ឋានរបស់លោក ស្ថិតនៅភូមិជ័យជម្នះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។