You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០

ប៉ៃលិន៖ រសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។