សៀមរាប៖ នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ និងពិធីបំពាក់សក្តិដល់នាយ នាយរងអាវុធហត្ថខេត្ត ដោយមានការអញ្ចើញចូលរូមពីសមណាក់ លោកមេបញ្ជាការង នាយរងសេនាធិការ អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។