You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំបូកសរុការងារប្រចាំឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំបូកសរុការងារប្រចាំឆ្នាំ២០១៩

ឧត្តរមានជ័យ៖ ព្រឹកថ្ងែអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ។ ក្នុងពិធីនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរងអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការ និងត្រូវអនុវត្តអោយបាននូវផែនការថ្នាក់លើប្រគល់ជូន ជាពិសេសសង្កត់ធ្ងន់លើបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ។ នាយ នាយរង និងពលអាវុធហត្ថគ្រប់គោលដៅទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវ សិលធម៌វិជ្ជាជីវៈ ជាកងរាជអាវុធហត្ថ ត្រូវគោរពវិន័យកងទ័ព គោរពបទបញ្ជា សាមគ្គីភាពផ្ទៃក្នុង ខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ច អនុវត្តការងារ ឲ្យអស់ពីសមត្ថភាព ជួយរក្សា សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋ សង្គមជាតិ និងរាជរដ្ឋាភិបាល។