បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញសំណេះសំណាល និងនាំយកប្រាក់លំហែ មាតុភាព របស់រាជរដ្ឋាភិបាល ជូនដល់អាវុធហត្ថនារីឆ្លងទន្លេ ចំនួន០២នាក់៖
១/-លោកស្រីអនុសេនីយ៍ទោ ឆន ឡែន
២/-លោកស្រីនាយចំណង់ ជឿន ចាន់ថា ថវិកានេះសម្រាប់ឧបត្ថម្ភលើនារីអាវុធហត្ថដែល ឆ្លងទន្លេបានកូនភ្លោះពីរទទួលបានថវិកាចំនួន១.៦០០.០០០៛ (មួយលានប្រាំមួយសែនរៀល) ក្នុងនោះលោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការឧបត្ថម្ភបន្ថែមចំនួន១.២០០.០០០៛ (មួយលានពីរសែនរៀល) សរុប=២.៨០០.០០០៛ (ពីរលានប្រាំបីសែនរៀល) ចំណែកនារីដែលឆ្លងទន្លេបានកូនមួយ ទទួលបានថវិកាចំនួន៨០០.០០០៛(ប៉ែតសិបម៉ឺនរៀល)ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការឧបត្ថម្ភបន្ថែមថវិកាចំនួន៦០០.០០០៛(ហុកសិបម៉ឺនរៀល)សរុប=១.៤០០.០០០៛(មួយលានបួនសែនរៀល)ផងដែរ។