You are currently viewing ក្រុមការងារភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកចែកបរិក្ខារជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាន់ទី៤៤

ក្រុមការងារភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកចែកបរិក្ខារជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាន់ទី៤៤

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២០ នៅមជ្ឃមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ក្រុមការងារភស្តុភារកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកចែកបរិក្ខារជូនដល់សិក្ខាកាម វគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ ជំនាន់ទី៤៤ ដែលត្រៀមនឹងបើកវគ្គហ្វឹកហ្វឺននាពេលខាងមុខនេះ។ នៅក្នុងឱកាសនោះផងដែរ! ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក នាយក នាយករង នាយរងការិយាល័យបុគ្គលិក ព្រមទាំងនាយអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕