ព្រះសីហនុៈ វេលាម៉ោង ១០ និង៣០ នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំ នាយ-នាយរង អាវុធហត្ថ និងនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមមាន៖
០១. ក្តារម្ឈូស ចំនួន ០១
០២. ថវិការ ចំនួន ៥០ដុល្លា
ឧបត្ថម្ភជូនដល់គ្រួសារសពឈ្មោះ សាយ រិទ្ឋ ហៅ ជុក ភេទប្រុស អាយុ ៣៤ឆ្នាំ ដែលស្លាប់កាលពីវេលាម៉ោង ១៨ និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ដោយរោគាពាធ។ គាត់មានជីវភាពក្រីក្រ មានកូនក្នុងបន្ទុកចំនួន ០៣នាក់ ប្រុស ០១នាក់ ស្រី ០២នាក់ រស់នៅក្រុម១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
+សូមបញ្ជាក់ថា: នេះជាក្តារម្ឈូសទី៦១ហើយ ដែល ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានជូនដល់គ្រួសារសពដែលមានជីវភាពក្រីក្រ។