You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំការងារបណ្តុះបណ្តាលកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំការងារបណ្តុះបណ្តាលកងរាជអាវុធហត្ថ

ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំការងារបណ្តុះបណ្តាលកងរាជអាវុធហត្ថ ដែលមានខ្លឹមសារដូចខាងក្រោម ៖

១. ការត្រៀមបិទវគ្គបណ្ដុះបណ្ដាលនាយទាហានរងជំនាន់ទី៤៣ និងការបើកវគ្គជំនាន់ទី៤៤។
២. កម្មវិធីហ្វឹកហ្វឺនលំអិតវគ្គបណ្ដុះបណ្ដាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤។
៣. ថវិកាដែលត្រូវចំណាយសម្រាប់វគ្គ៤៤។
៤. ថវិកាដែលត្រូវចំណាយសម្រាប់វគ្គវិក្រឹត្យការបញ្ជាការសេនាធិការ។

លោកនាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ ឱ្យយកចិត្តទុកដាក់ ៥ចំណុច គឺ ទី១_ផ្អែកតាមតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ។ ទី២_ផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំង។ ទី៣_ផ្អែកលើធនធានមនុស្ស (យោធាចារ្យ សិក្ខាកាម)។ ទី៤_ ផ្អែកលើកញ្ចប់ថវិកា។ ៥_ផ្អែកលើសំណូមពរភារកិច្ចបន្ទាន់ ចំពោះមុខ ជាពិសេសការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់។