កងកម្លាំង មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុកកោះញែក ខេត្តមណ្ឌលគិរី បានសហការយ៉ាងសកម្ម ទប់ស្កាត់ភ្លើងឆេះសន្ធោសន្ធៅនៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នេះបើតាមសេចក្តីរាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី ហែម បូណារែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។
ឈើល្មើសច្បាប់ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅក្រុមហ៊ុនម៉ាស្ទើខេសាន់នាពេលកន្លងទៅ ត្រូវបានការពារយ៉ាងម៉ត់ចត់ តាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។