រតនគិរី៖ ព្រឹកទី០៣ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក អនុសេនីយ៍ឯក សោម សុផល នាយការិយាល័យផែនការសន្តិសុខ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ បានចុះបង្រ្កាបបទល្មើសព្រៃឈើត្រង់ចំណុចភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ កម្លាំងបានប្រទះឃើញគំនរឈើប្រភេទសុក្រម ដែលឈ្មួញយកមកលាក់ទុកក្នុងចំការស្វាយចន្ទី (មិនទាន់ធ្វើការវាស់វែង) ។
បច្ចុប្បន្នយកមករក្សាទុកនៅស្នាក់ការសន្តិសុខ ៧៨៧ដើម្បីធ្វើការវាស់វែង និងចាត់ការតាមនីតិវិធី។