វេលាម៉ោង ១៤ និង ៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តតាកែវដឹកនាំដោយលោកវរសេនីយីត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាដឹកជញ្ជូននិងរក្សាទុកសារធាត្ញៀនដោយខុសច្បាប់ នៅខាងលិចភ្នំជីសូរ ស្ថិតក្នុងភូមិដក់ពរ ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានពីរនាក់ឈ្មោះ សូត្រ ចំរើន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងលាង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ អ៊ុំ បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខបរមិនពិតប្រាកដ រស់នៅភូមិសីហា ឃុំចំបក់ ស្រុក បាទី ខេត្តតាកែវ និងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ១០, ទូរស័ព្ទ ០២គ្រឿង និងម៉ូតូចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕