You are currently viewing ឧត្តមសេនីយ៍ត្រី មាស​ សុវណ្ណ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី មាស​ សុវណ្ណ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០

បាត់ដំបង​៖ រសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស​ សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០ ដោយមានលោក មេបញ្ជាការង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។