You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ខួប​​ទី ៤១ នៃទិវាជ័យជម្នះ​ ០៧​ មករា​

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ខួប​​ទី ៤១ នៃទិវាជ័យជម្នះ​ ០៧​ មករា​

ស្វាយរៀង៖​ ព្រឹកថ្ងៃ​អង្គារ ទី០៧​ ខែមករា​ ឆ្នាំ២០២០​ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស​ បានអញ្ជើញជាអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ខួប​​ទី ៤១ នៃទិវាជ័យជម្នះ​ ០៧​ មករា​ ( ០៧.មករា.១៩៧៩-០៧.មករា.២០២០) នៅ​ស្រុករមាសហែក​ ខេត្តស្វាយរៀង។ ទិវា​នេះ​ក៏​មាន​ការ​និមន្ត និងអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ អស់លោក​ លោកស្រីក្រុមការងារខេត្ត ស្រុក​ ឃុំ​ មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញស្រុក កងកំលាំងប្រដាប់អាវុធ យុវជនកាយឬទ្ធិ យុវជនកាកបាតក្រហម យុវជនសហភាពសហព័ន្ធ សិស្សនិសិត្ស ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន​កុះករ​។