កណ្តាល៖ នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ ផែនការការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងផ្សព្វផ្សាយបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផែនការ ការពារ សន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរនាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការ មេបញ្ជារការរង កងវរអន្តរាគមន៍ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានជូនរង្វាន់ដល់អាវុធហត្ថ ដែលមានស្នាដៃក្នុងការបំពេញ តួនាទីភារកិច្ច រយៈពេលកន្លងមកផងដែរ។