You are currently viewing កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសធនធានធម្មជាតិ!

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសធនធានធម្មជាតិ!

មណ្ឌលគិរី៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា និងស្នាក់ការសន្តិសុខ ៧៦១បានបង្ក្រាបបទល្មើសព្រៃឈើ ចំនួន ០២គោលដៅ គោលដៅទី១ ភូមិរយ៉ង ឃុំស្រែឈូក ស្រុកកែវសីមា លទ្ធផលបង្រ្កាបបានរណាយន្ត (ម៉ាស៊ីនត្រង់ស៊ីន័រ) ០៣គ្រឿង (ម្ចាស់គេចខ្លួន) បាត់ និងគោលដៅទី២ នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បង្រ្កាបបានរថយន្ត(តូរីស) ០១គ្រឿង, រណាយន្ត (ម៉ាស៊ីនត្រង់ស៊ីន័រ) ០២គ្រឿង, ម៉ាស៊ីនត្រើយ(កាបអូសឈើ) ០១គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើកសាងសំណុំរឿងបញ្ជូនទៅតុលាកា។